ព័ត៌មានអំពី របាយការណ៍ចូលរួមប្រជុំពាក់ព័ន្ធ

ទិវាស្រោមអនាម័យអន្តរជាតិ
ឃុំចំការសំរោង/បាត់ដំបង/បាត់ដំបង
16-Feb-2024
ដើម្បីរំលឹកឡើងវិញនៅទិវាស្រោមអនាម័យអន្តរជាតិដើម្បីផ្សព្វផ្សាយពីផលប្រយោជន៍នៃស្រោមអនាម័យនិងក្រើនរំលឹកដល់សហគមន៍ទាំងមូលដើម្បីបង្ការការចម្លងមេរោគអេដស៍នៅក្នុងសហគមន៍។
អង្គការ AHF នៅសាកលវិទ្យាល័យបៀលប្រាយ

ជាលទ្ធផល មានអ្នកចូលរួមជាង 300 នាក់ កម្មវិធីទិវាស្រោមអនាម័យអន្តរជាតិបានប្រារព្ធឡើងដោយការដង្ហែនិងធ្វើការបង្ហាញដោយគណៈអធិបតីទាំងប្រាំនាក់

១.លោក ទីន សារ៉ាវុធ គណៈអភិបាលនៃគណៈអភិបាលរង និងជាប្រធានគណៈកម្មការអេដ្ឋខេត្តបាត់ដំបង គាត់មានប្រសាសន៍លើការផ្សព្វផ្សាយនិងអប់រំឲ្យកាន់តែខ្លាំងជាងមុន។ កុំឲ្យសហគមន៍មានការយល់ច្រឡំថាមិនមានអេដស៍ទៀត ព្រោះកន្លងមកនេះសហគមន៍យល់ច្រឡំថាអស់អេដស៏ហើយ។ ប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ គឺជាជំរើសដ៌ល្អបំផុត។

២.លោក វិជ្ជបណ្ឌិត ស៊ូ សានិត អនុប្រធានមន្ទីរសុខាភិបាល និងជាលេខាដ្ឋាននៃគណៈកម្មការអេតខេត្ត គាត់មានប្រសាសន៍ ទៅលើស្រោមអនាម័យជាជម្រើសដែលល្អបំផុត គឺអាចការពារមិនឲ្យឆ្លងមេរោគអេដស៍ និងកាមរោគ ជាពិសេសអាចពន្យា កំណើតក្នុងការមានផ្ទៃពោះផងដែរ។

៣.លោក វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ អង្គការថែទាំអ្នកជំងឺអេដស៍ជានាយកប្រចាំអាស៊ី គាត់បានផ្ដល់យុទ្ធសាស្ត្រពីការបង្ការឆ្លងនិងការប្រើប្រាស់ឱសថប្រឆាំងនិងមេរោគអេដស៍ព្រមទាំងផ្ដល់នូវសារអប់រំបន្ថែម នៅលើសហគមន៍ដោយយកចិត្តទុកដាក់។

៤.លោកស្រីសឿសុជាតាក្រសួងអប់រំយុវជននិងកីឡា គាត់មានចំណាប់អារម្មណ៍ លើធនធានមនុស្សជាកត្តាសំខាន់ណាស់សម្រាប់ការអភិវឌ្ឍជាតិ។ហើយបើជាអ្នកចូលរួមទិវាស្រោមអនាម័យអន្តរជាតិ សូមផ្ញើសារមួយនេះទៅដល់ក្មួយៗដែលជាសិស្សានុសិស្សសុំឲ្យផ្សព្វផ្សាយពីស្រោមអនាម័យដល់សហគមន៍ដល់យកចិត្តទុកដាក់។ព្រមទាំងទប់ស្កាត់ការឆ្លងរីករាលក្នុសហគមន។

៥.លោក ឈឹម គឹមដារ៉េត ជាអាជ្ញាធរជាតិ គាត់ចំណាប់អារម្មណ៍ លើប្រវត្តិនៃការរកឃើញមេរោគអេដស៌ នៅឆ្នាំ 1991 បានរកឃើញមានអ្នកទុកមេរោគអេដស៍ និងឆ្នាំ 1993 ចាប់ផ្ដើមមានអ្នកផ្ទុកមេរោគអេដស៍ និងចាប់ផ្ដើមព្យាបាលដោយឱសថប្រឆាំងជាមួយរោគអេដស៍។ហើយក៏មានការរើសអើងខ្លាំងបំផុតក្នុងកំឡុងពេលនោះ។

នៅឆ្នាំ 1999បានដាក់ឲ្យប្រើប្រាស់ស្រោមអនាម័យជាផ្លូវការ 25 ខេត្ត/ក្រុងនិងរាជធានី។

ផលប្រយោជន៍នៃស្រោមអនាម័យស្រោមអនាម័យគឺសំខាន់ណាស់សម្រាប់ការប្រឡូកនិងការរួមភេទ អាចបង្ការមិនឲ្យឆ្លងមេរោគអេដស៍,ជំងឺកាមរោគ,និងការមានផ្ទៃពោះដោយចៃដន្យ,និងបើកយុទ្ធនាការចែកស្រោមអនាម័យ free

វន ណាវី


បញ្ជីសមាជិកឌីហ្វុនប៉ាមបានចូលរួម៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

សកម្មភាពបន្តដែលត្រូវ៖

ល.រ សកម្មភាព អ្នកទទួលបន្ទុក កាលបរិច្ឆេទ