វេទិកាហ្វុនប៉ាម និងឌីហ្វុនប៉ាម

វេទិកានេះ គឺជាវេទិការួមរបស់បណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនគន្លឹះ ដែលមានហានិភ័យខ្ពស់នឹងការឆ្លងមេរោគអេដស៍។ វាត្រូវបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០១១ ក្រោមការផ្តួចផ្តើម និងការគាំទ្រពី UNAIDS ដើម្បីឱ្យតំណាងសហគមន៍អាចធ្វើការរួមគ្នា ជាសំឡេងតំណាងរួមរបស់អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ និងប្រជាជនគន្លឹះ។

វេទិកានេះមានតួនាទីសំខាន់ក្នុងការចូលរួមគាំទ្រ និងពង្រឹងកម្មវិធីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយជំរុញការសម្រេចគោលដៅរួម ៩៥–៩៥–៩៥។ គិតត្រឹមឆ្នាំ២០២៥ កម្ពុជាសម្រេចបានលទ្ធផល ៩២–១០០–៩៨។

លើសពីនេះ វេទិកានេះក៏ចូលរួមគាំទ្រផែនការយុទ្ធសាស្ត្រជាតិពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤–២០២៨) ដោយផ្តោតលើការពង្រឹងយន្តការតាមដាន និងដឹកនាំដោយសហគមន៍ (CLM)។

គោលបំណង

  • ជាតំណាងនៃសំលេងរបស់សហគមន៍ និងការទំនាក់ទំនងក្នុងការចែករំលែកព័ត៌មាន
  • អនុវត្តការតាមដានត្រួតពិនិត្យ ដែលដឹកនាំ និងអនុវត្តដោយសហគមន៍ (CLM)
  • សម្របសម្រួលលើការស្វែងរកការគាំទ្រដើម្បីអោយមានភាពប្រសើរឡើងក្នុងកម្មវិធីអេដស៍ និងសេវាពាក់ព័ន្ធ
  • សម្របសម្រួលនូវយន្តការបរិយាកាសគាំទ្រ និងសេវាពាក់ព័ន្ធនឹងអេដស៍ជាពិសេស កិច្ចគាំពារសង្គម សិទ្ធិ និងការមាក់ងាយរើសអើង។

តំបន់គ្របដណ្ដប់របស់វេទិកាហ្វុនប៉ាម

តំណាងវេទិកាហ្វុនប៉ាមទាំងអស់មាននៅ១២ខេត្ត/ក្រុង រួមមានភ្នំពេញ ស្វាយរៀង កំពត ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង តាកែវ និងកោះកុង។

រចនាសម្ព័ន្ធនៃវេទិកាហ្វុនប៉ាម

បណ្ដាញថ្នាក់ជាតិនៃសហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈម FoNPAM

បណ្ដាញនីមួយៗ មានសមាជិកអចិន្ត្រៃយ៍ ៥រូប ដែលជ្រើសរើសដោយការបោះឆ្នោតជាសកល។

បណ្ដាញថ្នាក់ខេត្ត​នៃ​សហគមន៍ អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈម FoNPAM

ឌីហ្វុនប៉ាមភ្នំពេញ ឌីហ្វុនប៉ាមកំពត ឌីហ្វុនប៉ាមសៀមរាប ឌីហ្វុនប៉ាមព្រះសីហនុ ឌីហ្វុនប៉ាមបាត់ដំបង ឌីហ្វុនប៉ាមស្វាយរៀង ឌីហ្វុនប៉ាមប.មានជ័យ ឌីហ្វុនប៉ាមតាកែវ ឌីហ្វុនប៉ាមកំពង់ធំ ឌីហ្វុនប៉ាមកំពង់ឆ្នាំង ឌីហ្វុនប៉ាមកោះកុង ឌីហ្វុនប៉ាមកំពង់ចាម
PLHIV PLHIV PLHIV PLHIV PLHIV PLHIV PLHIV PLHIV PLHIV PLHIV PLHIV PLHIV
MSM MSM MSM MSM MSM MSM MSM MSM MSM MSM MSM MSM
TG TG TG TG TG TG TG TG TG TG TG TG
EW EW EW EW EW EW EW EW EW EW EW EW
CNPUD CNPUD CNPUD CNPUD CNPUD CNPUD CNPUD CNPUD CNPUD CNPUD CNPUD CNPUD

ការអនុវត្តការតាមដានដែលដឹកនាំដោយសហគមន៍

ការតាមដាននិងដឹកនាំដោយសហគមន៍​ (Community-Led Monitoring - CLM) ជាយន្តការមួយនៃការប្រមូលឬផ្តល់ព័ត៌មានត្រឡប់របស់សហគមន៍អំពីការអនុវត្តអន្តរាគមន៍ និងការផ្តល់សេវានៃកម្មវិធីអេដស៍ដែលត្រូវបានរៀបចំនិងដឹកនាំអនុវត្តដោយសហគមន៍ផ្ទាល់។

គោលបំណងនៃការអនុវត្ត​ ការតាមដាននិងដឹកនាំដោយ​សហគមន៍​គឺដើម្បី​ប្រមូល​ព័ត៌មានត្រឡប់សម្រាប់ធ្វើការពិភាក្សាពង្រឹងការអនុវត្តអន្តរាគមន៍ និងការផ្តល់សេវានៃកម្មវិធីអេដស៍។

វិធីសាស្ត្រ​នៅក្នុងការប្រមូលទិន្នន័យ៖ ការប្រមូលទិន្នន័យត្រូវបានធ្វើដោយប្រើ​ប្រាស់​កម្រងសំណួរអនឡាញ ហើយអ្នកអនុវត្ត​គឺតំណាង និងសមាជិកសហគមន៍នៃវេទិកាហ្វុនប៉ាម និងឌីហ្វុនប៉ាម (FoNPAMs និង​ DFoNPAMs) រួមមាន PLHIV, MSM, TG, EW, PWID/PWUD។ បន្ថែមលើនេះទៀត ការប្រមូលទិន្នន័យក៏​ត្រូវបានធ្វើតាមរយៈការផ្ញើតំណភ្ជាប់​ (Link) ឬ QR Code ទៅកាន់ក្រុមគោលដៅ ដើម្បីឱ្យក្រុមគោលដៅចូលរួមផ្ដល់មតិត្រឡប់ផងដែរ។ បច្ចុប្បន្នការអនុវត្ត ​CLM ផ្ដោតទៅលើប្រធានបទសំខាន់ៗចំនួន6៖

សេវាអប់រំបង្ការនិងតេស្ត

ផែ្នកថែទាំ ព្យាបាលនិងគាំទ្រសហគមន៍

សិទ្ធិមនុស្ស និងអំពើហិង្សាលើយេនឌ័រ

ការមាក់ងាយ និងការរើសអើង

កិច្ចគាំពារសង្គម

បញ្ហាផ្លូវចិត្ត

ការរួមចំណែករបស់វេទិកាហ្វុនប៉ាម / ឌីហ្វុនប៉ាម ក្នុងការឆ្លើយតបនឹងជំងឺអេដស៍


ការតាក់តែងគោលនយោបាយ


មតិត្រឡប់អំពីសេវាថែទាំនិងព្យាបាល


សេវាប្រកបដោយមេត្រីភាព


បង្កើនការទទួលបានសេវា


ទីបណ្តុំនៃសហគមន៍

រចនាសម្ព័ន្ធនៃការអនុវត្ត CLM