អំពីវេទិកាហ្វុនប៉ាម និងឌីហ្វុនប៉ាម

វេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាម គឺជាវេទិការួមគ្នានៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់នឹងការ​ឆ្លងមេរោគអេដស៍ ដែល​ត្រូវបានចង់ក្រងឡើងនាពាក់កណ្តាលឆ្នាំ​២០១១ ក្រោមការផ្តួចផ្តើម និងគ្រាំទ្ររបស់ UNAIDS ក្នុងគោលដៅអោយតំណាងសហគមន៍បានធ្វើការរួមគ្នា ជាតំណាង និងជាសំលេងរួមគ្នានៃសហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និងប្រជាជនគន្លឹះ (PLHIV និង​KPs) ដែលមានតួនាទីដ៏សំខាន់ក្នុងការរួមចំណែកនៅក្នុងកម្មវិធីឆ្លើយតប និងទប់ស្គាត់ការឆ្លរីករាលដាលនៃមេរោគអេដស៍ សំដៅសម្រេចគោលដៅរួម៩៥​ ៩៥ ​៩៥ត្រឹមឆ្នាំ២០២៥ និងការឈានទៅការបញ្ចប់អេដស៍ក្នុងប្រទេសកម្ពុជា។ គោលបំណងវេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាមគឺ

  • ជាតំណាងនៃសំលេងរបស់សហគមន៍ និងការទំនាក់ទំនងក្នុងចែករំលែកព័ត៌មាន
  • អនុវត្តការតាមដាន​ត្រួតពិនិត្យ ដែលដឹកនាំ និងអនុវត្តដោយសហគមន៍ (CLM)
  • សម្របសម្រួលលើការស្វែងរកការគាំទ្រដើម្បីអោយមានភាពប្រសើឡើងនូវក្នុងកម្មវិធីអេដស៍ និងសេវាពាក់ព័ន្ធ
  • សម្របសម្រួលនូវយន្តការបរិយាកាសគាំទ្រ និងសេវាពាក់ព័ន្ធនឹងអេដស៍ជាពិសេស កិច្ចគាំពារសង្គម សិទ្ធិ និងការមាក់ងាយរើសអើង

បណ្តាញសហគមន៍ដែលបានធ្វើការរួមគ្នាជាវេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាម រួមមាន៖

វេទិការហ្វុនប៉ាម FoNPAMs គឺជាវេទិការួមនៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់​ ​ នៅកំរិតថា្នក់ជាតិ(Forum of Networks of PLHIV and MARPs Networks)

វេទិកាឌីហ្វុនប៉ាម DFoNPAMs គឺជាវេទិការួមនៃបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់ នៅកំរិតថា្នក់ក្រោមជាតិ​(ខេត្ត និងស្រុកប្រតិបត្តិ) (District Forum of Networks of PLHIV and MARPs Networks)

វេទិកានេះហ្វុនប៉ាម/ឌីហ្វុនប៉ាម រួមមានសមាជិកជា​តំណាងមកពី ក្រុមស្រ្តីធ្វើការនៅតាមគ្រឹះស្ថានសេវាកម្សាន្ត​(EW) ក្រុមអ្នកប្រើប្រាស់ និងចាក់សារធាតុញៀន(PWID/PWUD) ក្រុមបុរសស្រឡាញ់បុរស(MSM) ក្រុមអ្នកបំឡែងភេទ/ស្រីស្រស់(TG) និងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍(PLHIV)។

សមាសភាពតំណាងវេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាម

វេទិកាហ្វុនប៉ាម/ឌីហ្វុនប៉ាម កំពុងត្រូវបានគាំទ្រក្រោមគម្រោងពង្រឹងប្រព័ន្ធសហគមន៍ (Community System Strengthening _ CSS) នៃជំនួយរបស់មូលនិធិសកល (GF) ដែលមានគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាពហៅកាត់ថា (អេច អេ ស៊ី ស៊ី HACC) កំពុងបានដើរតួនាទីជាលេខាធិការដ្ឋានចាប់តាំងពីឆ្នាំ២០១៥។

សូមថ្លែងអំណរគុណចំពោះកិច្ចគាំទ្រ និងសហកាណ៍របស់ NAA, NCHADS, UNAIDS Cambodia, EpiC FHI 360 និងអង្គការដៃគូពាក់ព័ន្ធ។