លោកស្រី ពៅ សុភាព បានបង្ហាញពីរបាយការណ៍ខែមុននិងភ្ជាប់របៀបវារះនៅខែឧសភា ហ្នឹងធ្វើការពិភាក្សាក្នុងកិច្ចប្រជុំ ៖ ១.បាននិយាយពីផែនការសកម្មភាពក្នុងខែឧសភា ជួយដល់ស្រ្តីមានផ្ទៃពោះបាន៦នាក់ក្នុងម្នាក់បានទទួលបានថវិការ៥ម៉ឺនរៀល ។
២.ជួយដល់កុមារដែលមានជីវភាពលំបាកបាន៧គ្រួសារក្នុងមួយគ្រួសារក្រីក្រទទួលបានថវិការ៥ម៉ឺនរៀល៖
៣.ជួយសម្របសម្រួលស្រ្តីដែលមានកូន៤នាក់ដែលគ្មានសំបុត្តកំណើត អោយមានសំបុត្រកំណើតដើម្បីយកក្មេងទាំងនោះដាក់ផ្ញើនៅមណ្ឌលកុមារកំព្រាបាត់ដំបងមួយ (មូលហេតុម្ដាយមានសតិមិនសូវល្អដោយគាត់ប្រើសារធាតុមានខ្លាំង)
.អ្នកស្រី ហឿន ចន្ធូ ជាបុគ្គលិកអង្គការ SCC បានលើកពីអង្គការ SCC ជិតដាច់គំរោងហើយ អង្គការបានជួយថវិការអាហារសម្រន់ សំរាប់ការប្រជុំសង្កាត់និងចូលបុណ្យសព នៅក្នុងខែឧសភា នេះបានជួយប្រជាជនសហគមន៌ទៅធ្វើតេស្តរកមើលមេរោគអេដស៍បាន១៣នាក់ថ្លៃធ្វើដំណើរ ម្នាក់ៗទទួលបាន ២ម៉ឺនរៀល ។
. អ្នកស្រី វន វី បានរាយការពីសកម្មភាព ក្នុងការសម្របសម្រួលដល់ PLHIV ទៅទទួលសេវា ARVបានចំនួន១០នាក់ នៅមន្ទីពេទ្យបាត់ដំបង ៥នាក់ និងស្រុកមោងឬស្សី៥នាក់ ។ វេទិកាឌីហ្វុនប៉ាមប្រចាំខេត្តបាត់ដំបងមានចំនួន៥នាក់ ស្មើ៥ក្រុម៖
ក្រុមទី ១ លោកស្រី វន វី តំណាង(EW)
ក្រុម២ លោក នៅ សារ៉េត តំណាង(PLHIV)
ក្រុមទី៣ លោកខឹម កុសលតំណាង (PWUD/PWID)
ក្រុមទី៤ លោក វ៉ុន ហ៊ាង (TG)
ក្រុមទី៥ លោក អូន វើយ តំណាង (MSM)
ក្នុងខែឧសភានេះបានអនុវត្ត (CLM) ចំនួនពីរលីង លិងសិទ្ធនិងអំពើហឹង្សាលើយេនឌរ(GBV) ការមាក់ងាយ និងការរើសអើង(Stigma) .ជាទីបញ្ចាប់លោកចៅសង្កាត់រងទី១ បានបូកសរុបរបាយការប្រជុំ លោកបានអរគុណដល់អង្គការដៃគូរដែលបានសហការជាមួយសង្កាត់បានល្អរហូតទៅ ការប្រជុំបានទៅយ៉ាងរលូន ហើយបានជោគជ័យ ។
ល.រ | ឈ្មោះ | ភេទ | តំណាង | ស្ថាប័ន | អាសយដ្ឋាន | លេខទូរស័ព្ទ |
---|
ល.រ | សកម្មភាព | អ្នកទទួលបន្ទុក | កាលបរិច្ឆេទ |
---|