ព័ត៌មានអំពី របាយការណ៍ចូលរួមប្រជុំពាក់ព័ន្ធ

ការផ្សព្វផ្សាយពីការបង្ការការចម្លងមេរោគអេដស៍និងជំងឺអេដស៍ដល់សហគមន៍។
ស្វាយប៉ោ/បាត់ដំបង/បាត់ដំបង
28-Mar-2024
ដើម្បីផ្សព្វផ្សាយពីការបង្ការការចម្លងមេរោគអេដស៍និងជំងឺអេដល់សហគមន៍ .២ការផ្សព្វផ្សាយពីបណ្ណសមធម៌ដែលត្រូវធ្វើបច្ចុប្បន្នភាព។៣ដើម្បីផ្សព្វផ្សាយពីអនាម័យលំនៅឋានស្អាតនិងមានបរិស្ថានល្អនៅក្នុង.
សង្កាត់ស្វាយប៉ោ

.អ្នកចូលរួម 170 នាក់

.ការផ្សព្វផ្សាយការបង្ការការចម្លងមេរោគអេដស៍ជំងឺអេដស៍នៅសហគមន៍បានចំនួន 4 ភូមិ។ ១.ភូមិព្រែកមហាទេព

២.ភូមិ 20 ឧសភា ៣.ភូមិកម្មករ ៤.ភូមិកំពង់ក្របី 

.ជាកិច្ចចាប់ផ្ដើម លោក ហ៊ឹម សុខវណ្ណារ័ត្ន ជាចៅសង្កាត់ស្វាយប៉ោ បានធ្វើកិច្ចស្វាគមន៍ដល់សហគមន៍និងសំណេះសំណាលព្រមទាំងប្រាប់ពីគោលបំណងនៃការផ្សព្វផ្សាយ ការបង្ការមេរោគអេដស៍នៅសហគមន៍និងបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យជ្រាបថាបច្ចុប្បន្ននេះគឺមេរោគអេដស៍កំពុងតែផ្ទុះឡើងនៅក្នុងសហគមន៍។ ជាពិសេសសម្រាប់បុរសស្រលាញ់បុរសមានកត្តាឆ្លងច្រើន។

,លោកស្រី ឈុន សុទ្ធី បានសម្របសម្រួលក្នុងការផ្សព្វផ្សាយលើបណ្ណ័សមធម៌ដែលធ្វើបច្ចុប្បន្នថ្មីនេះនឹងមានការចែកជូនប្រជាពលរដ្ឋ។ ព្រមទាំងផ្សព្វផ្សាយពីអនាម័យលំនៅឋាននិងទីក្រុងស្អាត។

.អង្គការរ៉ាក់និងវេទិកាឌីហ្វុនប៉ាមបានធ្វើការផ្សព្វផ្សាយពីកាបង្ការការចម្លងមេរោគអេដស៍និងជំងឺអេដស៍នៅសហគមន៍.ដែលផ្ដោតសំខាន់ទៅលើបួនចំណុចទៅលើបួនចំណុច

.តេសរកមេរោគអេដស៍រៀងរាល់ 6 ខែម្ដង។

.ប្រើស្រោមអនាម័យជានិច្ចរាល់ពេលរួមភេទ

.ប្រើថ្នាំប្រឹពបូកនិងស្រោមអនាម័យ

.កុំមានដៃគូច្រើន 

.អង្គការរ៉ាក់ បានផ្សព្វផ្សាយដោយចែកប្រតិប័ណ្ណព័ត៌មានទាក់ទងនឹងការបង្ការមេរោគអេដស៍,

.វេទិកាឌីហ្វូនហ្វាមបានចែកប្រតិប័ណ្ណព័ត៌មានទាក់ទងនឹងហ្វុនប៉ាម ឌីហ្វុនប៉ាម

.លោកស្រី វន វី ជាប្រធានក្រុមឌីហ្វុនប៉ាមប្រចាំខេត្តបាត់ដំបងបានបញ្ជាក់ព័ត៌មាននៃវេទិកាហ្វនប៉ាម និងឌីហ្វូនប៉ាម ជាវេទិការួមគ្នានៃបណ្ដាញថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៃអ្នករស់នៅជាមួយមេរោគអេដស៍និងក្រុមប្រឈមមុខខ្ពស់និងការឆ្លងមេរោគអេដស៍។ វេទិកានេះរួមមានសមាជិកជាតំណាងមកពីក្រុមស្ត្រីបម្រើសេវាកម្សាន្តសប្បាយ (EW) ក្រុមអ្នកប្រើប្រាស់សារធាតុញៀន(PWID/PWUD) ក្រុមបុរសស្រឡាញ់បុរស(MSM)ក្រុមអ្នកបម្លៃភេទ(TG)និងក្រុមអ្នករស់នៅជាមួយនឹងមេរោគអេដស៍(PLHIV)

.ជាកិច្ចបញ្ចប់ លោកស្រីឈុន សុទ្ធីអរគុណដល់អង្គការរ៉ាក់និងវេទិកាឌីហ្វុនប៉ាមដែលបានសហការជាមួយសង្កាត់បានល្អនិងសូមសំណូមពរឲ្យអង្គការទាំងពីរនេះធ្វើកិច្ចសហការជាមួយសង្កាត់ឲ្យបានល្អ យូរអង្វែងទៀត។

វន ណាវី


បញ្ជីសមាជិកឌីហ្វុនប៉ាមបានចូលរួម៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

សកម្មភាពបន្តដែលត្រូវ៖

ល.រ សកម្មភាព អ្នកទទួលបន្ទុក កាលបរិច្ឆេទ