ព័ត៌មានអំពី របាយការណ៍ចូលរួមប្រជុំពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែនៅសង្កាត់ទួលតាឯក
ទួលតាឯក/បាត់ដំបង/បាត់ដំបង
22-Mar-2024
១.ដើម្បីពង្រឹងសមត្ថភាពនិងតួនាទីរបស់មន្ត្រីឃុំសង្កាត់ដើម្បីធ្វើការជូនប្រជាពលរដ្ឋ។២.ធ្វើការសហការរវាងអង្គការដៃគូដើម្បីការងារសង្គមព្រមទាំងដាក់ផែនការសម្រាប់ចុះផ្សព្វផ្សាយពីការបង្ការអេដស៍នៅក្នុងសហគមន៌។៣.បង្ហាញពីដំណើរការធ្វើបានសមធម៌ជូនដល់ប្រជាពលរដ្ឋនិងឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋសាច់ប្រាក់ជូនប្រជាពលរដ្ឋ។ជូនដល់ប្រជាពលរដ្ឋនិងឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្
សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង

អ្នកចូលរួមចំនួន 28 នាក់

.លោក ទីវ សាម៉េត ជាចៅសង្កាត់ទួលតាឯកបានបង្ហាញពីការពង្រឹងសមត្ថភាពនិងតួនាទីរបស់មន្ត្រីឃុំសង្កាត់ និងបង្ហាញសមាភាពអង្គការពាក់ព័ន្ធនៅក្នុងសង្កាត់ទួលតាឯក ព្រមទាំងបានប្រាប់ពីដំណើរការនៃការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋនិងប័ណ្ណហានិភ័យ,ព្រមទាំងប័ណ្ឌធ្វើជូនដល់ក្រុមប្រឈមមុខខ្ពស់។ 

សម្រាប់ប័ណ្ណដែលបានផ្ដល់ជូនប្រជាពលរដ្ឋគឺចាប់ផ្ដើមចែកប័ណ្ណដែលធ្វើបច្ចុប្បន្នភាពរួចរាល់ជូនប្រជាពលរដ្ឋនិងមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ថាជាប័ណ្ណគោលក្នុងគ្រួសារ។ សម្រាប់គ្រួសារមួយបាន 34.000 រៀល បើមានមនុស្សចាស់អាយុ 60 ឆ្នាំឡើងនិងមានពិការភាព,អ្នកផ្ទុកមេរោគអេដស៍អាចបូកបញ្ចូល 28.000 រៀលស្មើ 62,000៛។

សម្រាប់ប័ណ្ណមូលនិធិសមធម៌នេះគឺមិនសំដៅក្រមួយក្រពីទេគឺហៅតែបណ្ណ័សមធម៌។  លើកលែងតែប័ណ្ណហានិភ័យមិនមានការឧបត្ថម្ភសាច់ប្រាក់ទេប្រើបានតែលើការព្យាបាលនិងផ្ដល់ស្បៀងបន្តិចបន្តួច។

ស្ត្រីដែលមានផ្ទៃពោះចាប់ពី 5 សប្តាហ៍ឡើងគឺសំដៅ តែស្ត្រីដែលមានផ្ទៃពោះនោះមានប័ណ្ណសមធម៌។ទើបអាចប្រើប្រាស់បណ្ណ៌បាន។

អញ្ចឹងហើយនៅសង្កាត់ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឱ្យមានភាពយល់ច្រឡំនឹងចលាចលទាក់ទងនឹងការឧបត្ថម្ភសាច់ប្រាក់។

ក្នុងនោះលោកចៅសង្កាត់រោងដែលកាន់បន្ទុកខាងកម្មវិធីអេដស៍ផ្សព្វផ្សាយពីសកម្មភាពដែលធ្វើដោយគណៈកម្មការអេដស៍សង្កាត់និងធ្វើរបាយការណ៍ព្រមទាំងសហការជាមួយអង្គការដៃគូនិងរៀបចំផែនការក្នុងការចុះផ្សព្វផ្សាយបង្ការអេដស៍ក្នុងសហគមន៍ដោយប្រើយុទ្ធសាស្ត្រទីក្រុងពង្លឿនជំរុញខ្លាំងក្លា នៅក្នុងក្រុងបាត់ដំបង។

វន ណាវី


បញ្ជីសមាជិកឌីហ្វុនប៉ាមបានចូលរួម៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

សកម្មភាពបន្តដែលត្រូវ៖

ល.រ សកម្មភាព អ្នកទទួលបន្ទុក កាលបរិច្ឆេទ