ព័ត៌មានអំពី របាយការណ៍ចូលរួមប្រជុំពាក់ព័ន្ធ

ប្រជុំការងារបច្ចេកទេសមន្ទីរសុខាភិបាល (Pro_TWGH)
ព្រះពន្លា/សិរីសោភ័ណ/បន្ទាយមានជ័យ
25-Jan-2024
ពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម និងវឌ្ឍនះភាពរបស់កម្មវិធីអ្នកពាក់ព័ន្ធ
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

មតិស្វាគមន៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងបើកកម្មវិធីនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល។បន្ទាប់មកពីកិច្ចស្វាគមន៍និងបើកកម្មវិធីប្រជុំរួចមក លោក ភុំ បូរិនស័ក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះនេត្រព្រះមានប្រសាសន៍ថា តាមបទពិសោធន៍នៃការអនុវត្តកន្លងមក អ្នកប្រើប្រាស់ប័ណ្ណមួយចំនួន យកប័ណ្ណសមធរទៅបញ្ចាំ ប៉ុន្តែនៅពេលដែលយកមកប្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យដែលភ្លេចប័ណ្ណ ប្រសិនបើគាត់គ្រាន់តែបង្ហាញរូបភាពមូលនិធិសមធរបានដែរឬទេ? អ្នកជំងឺដែលភ្លេចប័ណ្ណសមធរ យើងគ្រាន់តែប្រាប់ទៅបុគ្គលិកផ្នែកPMRS ពីឈ្មោះ និងអាស័យដ្ឋានរបស់អ្នកជំងឺនោះ នឹងឃើញប័ណ្ណនៅក្នុងប្រព័ន្ធ។ប្រធានមន្ទីរសុខាភិបាលបន្តមានប្រសាន៍ថា បញ្ហាប្រឈមតែងតែកើតឡើងគឺអ្នកជំងឺដែលរស់នៅឆ្ងាយពីមណ្ឌលសុខភាព  បានពឹងពាក់ញាតិមកបើកថ្នាំជំនួស។រាល់បញ្ហាក៍មានដំណោះស្រាយ។ប្រធានមន្ទីរប្រកាសបិទនៃពិធីអង្គប្រជុំ។

កៅ សារិទ្ធ


បញ្ជីសមាជិកឌីហ្វុនប៉ាមបានចូលរួម៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

សកម្មភាពបន្តដែលត្រូវ៖

ល.រ សកម្មភាព អ្នកទទួលបន្ទុក កាលបរិច្ឆេទ