ព័ត៌មានលម្អិត

វេទិកាអំពីកិច្ចគាំពារសង្គមសម្រាប់សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ KPs PLHIV
មន្ទីសុខាភិបាលខេត្តបាត់ដំបង /ក្រុងបាត់ដំបង/បាត់ដំបង/បាត់ដំបង
02-Jun-2023
បង្កើនការយល់ដឹងពីកិច្ចគាំពារសង្គមក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍និងក្រុមប្រឈមមុខខ្ពស់(KPs/PLHIV)

       ជាកិច្ចចាប់ផ្ដើមលោម  ទឹម  វរ៉ា  នាយកប្រតិបត្តិរបសអង្គការ HACC បានធ្វើការស្វាគមន៍ដល់អ្នកចូលរួមនិងបើកអង្គប្រជុំព្រមទាំងចំណាត់អារម្មណ៍ទៅលើគោលបំណងនៃការប្រជុំអំពីកិច្ចគាំពារសង្គមសម្រាប់់សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍និងក្រុមប្រឈមមុខខ្ពស់(KPs/PLHIV)នៅតាមសហគមន៍ដើម្បីឲ្យបានទទួលនូវពត៌មានពីកិច្ចគាំពារសង្គមឲ្យកាន់តែច្បាស់ដើម្បីធ្វើការផ្សព្េះផ្សាយបន្តដល់ក្រុមជាគោលដៅ។

      លោក  ឃុន   រតនាបានធ្វើការបង្ហាញអំពីប្រព័ន្ធជុំនួយសង្គមផ្នែកសុខភាព  ដែលមានប័ណ្ណសមធម៌គ្រួសារប័ណ្ណសមធម៌បុគ្គលអ្នករស់នៅជាមួយមេរោគអេដស៍  ប័ណ្ណ ប. ស .ស.  ព៏ណខៀវនិងព៏ណលឿងដោយបង្ហាញនូវផលប្រយោជន៍នៃប័ណ្ណទាំងនោះឲ្យកាន់តែច្បាស់ៗ។

      បន្ទាប់ពីបង្ហាញចប់ លោក  ឃុន  រតនា  លេការដ្ឋានHACCបានឲ្យអ្នកចូលរួមបំបែកជាក្រុមជាពីរពិភាក្សាដើម្បីធ្វើការពិភាក្សាក្នុងក្រុមលើសំនួរទាំងបួន

    ១/តើយើងមានកក្តាលំបាកអ្វីខ្លះក្នុងការទទួលបាន ប័ណ្ណសមធម៌និងប័ណ្ណ ប. ស .ស.?

     ២/តើការប្រើប័ណ្ណសមធម៌និងប័ណ្ណ ប. ស .ស  ក្នុងការទទួលសេវាសុខាភិបាលមានបញ្ហាអ្វីខ្លះ?

     ៣/តើយើងគិតថាប័ណ្ណសមធម៌និងប័ណ្ណ ប. ស .សមានប្រយោជន៍និងអាចជួយអ្វីដល់យើង?

     ៤/តើអ្នកមានមានយោបល់ឬសំណូមពរយ៉ាងណាចំពោះការសម្រួលដំណើរការផ្ដល់ប័ណ្ណសមធម៌និងប័ណ្ណ ប. ស .ស  ?

១/មិនបានទទួលពត៌មានពីភូមិឃុំ  ខ្វះឯកសាមិនមានគ្រប់គ្រាន់។

២/មិនមានទីលំនៅច្បាស់លាស់ពេលធ្វើប័ណ្ណសមធម៌មានការលំអៀង  ពេទ្យមើលថែមិនដិតដល់។

៣/បើមានប័ណ្ណសមធម៌ហើយមើលេជម្ងឺមិនច្រើនមុខទេ  គឺមើលតេមួយមុខក្នុងមួយថ្ងៃ។

៤/មេភូមិ  សង្កាត់មួយចំនួនធ្វើប័ណ្ណសមធម៌ឲ្យមិនយុត្តិធម៌  លំអៀងក្នុងការធ្វើប័ណ្ណសមធម៌

១/សុំអោយមេភូមិនិងអាជ្ញាធម៌ជួយកែប្រែក្នុងការអនុវត្តន៍ឲ្យច្បាស់និងយុត្តិធម៌សម្រាប់អ្នកដែលក្រហើយត្រូវបានប័ណ្ណសមធម៌។

២/សុំឲ្យខាងមន្ទីសុខាភិបាល(មន្ទីពេទ្យ)ឬបុគ្គលិកពេទ្យមួយចំនួនព្យាយាមការមើលថែនិងយកចិត្តទុកដាក់សម្រាប់អ្នកមានប័ណ្ណសមធម៌ឲ្យបានត្រិមត្រូវជាងបច្ចប្បន្ននេះផង។

៣/សូមមេត្តាពង្រឹងសេវាសុខភាពឲ្យកាន់តែល្អៗរហូត។

៤/សុំពត៌មានឲ្យច្បាស់ៗពីភូមិ  ឃុំ  សម្រាប់ពត៌មានពីប័ណ្ណសមធម៌  ។

សូមឲ្យមានការផ្ដលពត៌មានដល់សហគមន៍ផ្ទាល់ពេលដែលមានពត៌មានផ្សេងៗពីប័ណ្ណសមធម៌និងឲ្យអ្នក ក្រពិតប្រាកដបានប័ណ្ណសមធម៌​ ។

សុំឲ្យមានយុត្តិធម៌ក្នុងការធ្វើប័ណ្ណសមធម៌​ដល់ប្រជាជនក្រីក្រ ។

វន ណាវី


បញ្ជី វត្តមាន៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

អ្នកចូលរួមពាក់ព័ន្ធ៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ