ព័ត៌មានលម្អិត

កិច្ចប្រជុំវិសាមញ្ញលើកទី១៣របស់ក្រុមប្រឹក្សាសង្កាត់រតនះ
សង្កាត់រតនះ ខេត្ត/ក្រុងបាត់ដំបង/បាត់ដំបង/បាត់ដំបង
01-Sep-2023
បង្ហាញរបាយការណ៍ខែមុនរបស់សង្កាត់រតនះ និងពង្រឹងដល់ដល់ភូមិ អំពីអនាម័យភូមិ

      ជាកិច្ចចាប់ផ្ដើមលោក  យស់  យឿន ចៅសង្កាត់រតនះបានធ្វើកិច្ចស្វាគមន៍ចំពោះសមាជិកចូលរួមនិងបង្ហាញពីរបៀបវារះនៃការប្រជុំប្រចាំខែ។

       ក្រុមប្រឹក្សាសង្កាត់បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ខែមុនហើយបានអនុមត័ដោយក្រុមប្រឹក្សា សង្កាត់រតនះ លោកមេភូមិទាំង៨ភូមិក្នុងសង្កាត់រតនះបានលើកដៃអនុម័តលើរបាយការណ៍ប្រចាំខែ។

       លោកមេភូមិទាំង៨ភូមិបានលើកពីការស្នើសុំសាងសង់ផ្លូវតាមភូមិនីមួយៗ

      លោកនាយកសាលាសូភីបានស្នើសុំទៅចៅសង្កាត់ជួយដំបូលសាលារៀនមួយខ្នងដែលមានសភាពចាស់ទ្រុតទ្រោម  ធ្លុះធ្លាយដំបូល  ដែលចំណាយថវិការប្រហែលជា៨០០០$ ដល់លោកចៅសង្កាត់

      លោកស្រី  វន  ណាវី  ជាប្រធានក្រុមឌីហ្វុនប៉ាម ប្រចាំខេត្តបាត់ដំបងបានរាយការណ៍ពីសកម្មភាពនិងទួនាទីរបស់ឌីហ្វុនប៉ាមក្នុងអង្គការHACC(គណះកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព)ហើយបានចែកព្រឹត្តិបត្រដល់ចៅសង្កាត់និងសមាជិកដែលចូលរួម។

  

មិនសូវមានបញ្ហាក្នុងការប្រជុំទេ

ការរៀបចំផែនការប្រជុំខែបន្ទាប់

    លោកចៅសង្កាត់សំណូមពរដល់មេភូមិទាំង៨ភូមិសុំជួយធ្វើការសម្អាត់តាមភូមិរៀងៗខ្លួន ដើម្បីអោយមានអនាម័យ និងសុខភាពប្រជាជន

    លោកចៅសង្កាត់សំណូមពរដល់មេបុស្តិជួយធ្វើអន្តរាគមន៍ដល់ភូមិដែលមានក្មេងទំនើង   ជាពិសេសគឺក្មេង ប្រើប្រាស់គ្រឿងញាណដែលរំខានដល់ប្រជាជន។

វន ណាវី


បញ្ជី វត្តមាន៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

អ្នកចូលរួមពាក់ព័ន្ធ៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ