ព័ត៌មានលម្អិត

ប្រជុំប្រចាំត្រីមាសរបស់គណៈកម្មាធិការនៃបណ្តាញ (Ex-Com)
ទន្លេបាសាក់/ចំការមន/ភ្នំពេញ
30-Aug-2023
ពិនិត្យមើលបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់បណ្តាញ និងកិច្ចប្រជុំពិគ្រោះយោបល់

. គណៈកម្មាធិការប្រតិបត្តិទាំង០៥ រូបបានបកស្រាយ និងសង្ខេបពីនិយមន័យ ឬ តើបណ្តាញស្ត្រីធ្វើការតាមសេវាកម្សាន្តគឺជាអ្វី ? ប្រាប់ទៅទីប្រឹក្សាដូចតទៅ ៖

ប្រការ១៖ បណ្តាញនេះមានឈ្មោះថា​ “បណ្តាញស្ត្រីធ្វើការតាមសេវាកម្សាន្តថ្នាក់ជាតិ” សសេរ​ជាអក្សកាត់ថា ​​“ប.ស.ក.ជ” ​ ​និង សរសេជាអក្សរឡាតាំងថា “National Entertainment Worker Network” ​សរសេកាត់ថា “ N.E.W.N”

ប្រការ ២ ៖ ​បាវចនា

ការ​​​​​​​ទទូលស្គាល់​ ភាពស្មើគ្នា  គុណតម្លៃ និងសុវត្ថភាពការងារ

  ប្រការ ៣ ៖ ​ជាបណ្តាញការងារមួយដែលមានភាពអព្យាក្រឹត្យមិនប្រកាន់ពូជសាសន៍ ភេទពណ៌សម្បុរសាសនា​ មិនធ្វើជាឧបករណ៍នយោបាយ ​ក្នុងនោះ​រួមមាន​ទាំងមិន​ផ្តល់​មធ្យោបាយជា​​​​​សម្ភារ​ ហិរញ្ញវត្ថុ ធនធាន​មនុស្ស ដើម្បី​គាំទ្រគណបក្ស​នយោ បាយ ឬបេក្ខជនណាមួយ​ឡើយ​ ។

 ប្រការ ៤ ៖ ទស្សនវិស័យ​

“ស្រ្តីធ្វើការនៅតាមសេវាកម្សាន្តប្រាថ្នាចង់បាន​ សេវាសុខភាព​និង សេវា​​សង្គម     ផ្សេងៗ គ្រប់ជ្រុងជ្រោយ​​​ ដោយគ្មានការរើសអើង មានការគោរពសិទ្ឋិជាមូលដ្ឋាន និង មានសុវត្ថភាពក្នុងកន្លែងការងារ ព្រមទាំងឱកាស អភិវឌ្ឍន៍ស្មើៗគ្នា “។

 ប្រការ ៥ ៖ បេសកកម្ម

“ការចងក្រងបណ្តាញមួយដ៏សំខាន់​ ដើម្បីឲ្យមានការ​ការគាំទ្រ ផ្នែកសេវាសុខភាព សេវា​​សង្គមផ្សេងៗ​​រួមទាំងគោលនយោបាយ លើកកម្ពស់ការ​​គោរពសិទ្ឋិ  ស្ត្រីធ្វើការនៅតាមសេវាកម្សាន្ត ក្នុងការកាត់បន្ថយ​ ការចម្លងមេរោគអេដស៏ ​ជំងឺរលាកថ្លើម កាមរោគ ព្រមទាំងមេរោគផ្សេងៗដែលឆ្លងតាមឈាម ឫការរួមភេទ​រួមទាំងសុវត្ថភាពក្នុងកន្លែងការងារ។

 ប្រការ ៦៖ គោលដៅ

 “ស្រ្តីធ្វើការនៅតាមសេវាកម្សាន្ត រស់នៅប្រកប ដោយសុវត្ថភាព​សេចក្តី ថ្លៃថ្នូរ ​មានសិទ្ឋ ពេញលេញ និង​ទទួល បានសេវាសុខភាព​ និង​សេវាសង្គម គ្មានការរើសអើងក្នុងសង្គម “។

ប្រការ ៧ ៖ និមិត្តសញ្ញារបស់បណ្តាញស្ត្រីធ្វើការនៅតាមសេវាកម្សាន្តមានរាងមូល​ព័ទ្ធ​ជា​រង្វង់​​​ដោយស៊ុម​ពណ៌​​ខៀវ និងមានផ្ទៃពណ៍ស ដោយសសេរជាភា​សារខ្មែរពណ៌មាសថា​ “បណ្តាញស្ត្រីធ្វើការតាមសេវាកម្សាន្តថ្នាក់ជាតិ” និងអក្សរភាសាអង់ គ្លេសពណ៌ស្វាយថា​ “National Entertainment Worker Network“។ នៅខាងក្រោមជួរអក្សរខ្មែរ​មានខ្សែឆ្នូតពណ៌មាស​អមសងខាង  និងនៅក្រោមអក្សរភា​សា​អង់​គ្លេស​មានខ្សែឆ្នូតពណ៍ស្វាយអមសងខាង  ។​  នៅចំរង្វង់កណ្តាលដែលមានពណ៌ ផ្ទៃមេឃ​ចាំងពន្លឺសខាងក្នុង មានរូបស្រ្តី​ប្រាំពីរ​នាក់ឈរ​កាន់​ដៃ​គ្នាមានសម្លៀកបំពាក់ចម្រុះពណ៍។​ នៅចំកណ្តាលរង្វង់ស្រ្តី​ប្រាំពីរមានអក្សរកាត់ជាភាសាអង់គ្លេសពណ៌ខៀវ ” ​​​NEWN”

ប្រការ ៨ ៖ ទីតាំងរបស់បណ្តាញ

ទីស្នាក់ការកណ្ដាលរបស់បណ្តាញ ” ​​​NEWN” ស្ថិតនៅរាជធានីភ្នំពេញនិងមានសាខាតាម បណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

ប្រការ ៩៖ បណ្តាញស្ត្រីធ្វើការតាមសេវាកម្សាន្តត្រូវបាន​បង្កើតឡើងនៅថ្ងៃទី ០៦ ខែ  ធ្នូ​ ឆ្នាំ ២០១១  ហើយមាន​​​រយៈពេល​ធ្វើសកម្មភាពមិនកំណត់ ។​

 . គណៈកម្មាធិការប្រតិបត្តិទាំង០៥ រូបបានបង្ហាញពីការដោះស្រាយនៅក្នុងក្រុម ដែលមានសមាជិកណាមិនសកម្ម ត្រូវយកមតិរួម និងផ្តល់ឳកាសរយះពេលមួយត្រីមាស ។

. ទីប្រឹក្សាជាជនជាតិបរទេស

. ពេលវេលាមិនគ្រប់គ្រាន់ក្នុងការជជែកពិភាក្សា

. មានកិច្ចប្រជុំនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីបទបង្ហាញពីការពិភាក្សា និងពិនិត្យមើលបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់បណ្តាញ និងកិច្ចប្រជុំពិគ្រោះយោបល់

. គណៈកម្មាធិការប្រតិបត្តិ សូមអោយជាអ្នកដែលនៅភ្នំពេញ ដើម្បីងាយស្រួយទំនាក់ទំនង និងធ្វើការបានជុំគ្នា

. សូមអោយបណ្តាញបានចុះឈ្មោះនៅក្នុងក្រសួង

អ៊ុក សុម៉ាល័យ


បញ្ជី វត្តមាន៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

អ្នកចូលរួមពាក់ព័ន្ធ៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ