ព័ត៌មានលម្អិត

កិច្ចប្រជុំប្រចាំត្រីមាសហ្វុនប៉ាម និងឌីហ្វុនប៉ាម (Q-F/DFoNPAMs Meeting)
អូរអំបិល/សិរីសោភ័ណ/បន្ទាយមានជ័យ
11-Jul-2023
ដើម្បីយល់ដឹងអំពីការអនុវត្តន៍ការតាមដានដែលដឹកនាំដោយសហគមន៍(CLM)

នៅថ្ងៃទី11ខែកក្តដា ឆ្នាំ2023  ប្រធានក្រុមឌីហ្វុនប៉ាមប្រចាំខេត្តបន្ទាយមានជ័យ  បានរៀបចំកិច្ចប្រជុំមួយស្តីអំពី  ប្រជុំប្រចាំត្រីមាសទី3(7,8,9)។  ដែលមានគោលបំណង ដើម្បីយល់ដឹងអំពីការអនុវត្តន៍ការតាមដានដោយសហគមន៍។ជាដំបូងលោក ឃុន រតនា មានការស្វាគមន៍ទៅដល់សមាជិកឌីហ្វុនប៉ាមទាំងអស់ និងលើកគោលបំណងនៃកិច្ចប្រជុំនេះ។បន្ទប់មក កញ្ញា សុភក្ត្រ លីលី បានបង្ហាញអំពី slayទាក់ទងទៅនឹងកិច្ចប្រជុំ។  កញ្ញា សុភក្ត្រ លីលី បានបង្ហាញអំពីវេទិកាហ្វុនប៉ាម និងឌីហ្វុនប៉ាម ថា ជាវេទិការួមគ្នានៃបណ្តាញអ្នករស់ជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់ និងការឆ្លងមេរោគអេដស៍។បន្ទាប់មកបានបង្ហាញអំពីឧបករណ៍ប្រមូលទិន្នន័យ និងតំណភ្ជាប់ទាំង7លីង ទីមួយ សេវាបង្កា និងតេស្ត ទីពីរ សេវាបង្កនិង ប្រឹប ទីបី សេវាពិនិត្យ និងព្យាបាលជំងឺកាមរោគ ទីបួន ផ្នែកថែទាំនិងព្យាបាល ទីប្រាំ កិច្ចគាំពារសង្គម ទីប្រាំមួយ សិទ្ធមនុស្ស និងអំពើហឹង្សា ទីប្រាំពីរ ការម៉ាក់ងាយនិងរើសអើង។  រួចមកប្រាប់អំពីការចូលមើលទិន្នន័យនៅក្នុងប្រព័ន្ធsystam។បន្ទាប់មកទៀតក៍បង្ហាញអំពី  កាលវិភាគសម្រាប់ប្រមូលពត៌មាន(CLM)ក្នុងរយះពេលបួនខែគឺចាប់ពីខែកក្កដា រហូត ដល់ខែតុលា។បន្ទាប់មកក៍ជួយបង្រៀនអំពីការស្រង់ទិន្នន័យបង្ហាញតារាងកត់ត្រាចំនួនសហគមន៍ផ្តល់ពត៌មានត្រឡប់(CLM)។ជាចុងក្រោយលោក ឃុន រតនា បានថ្លែងអំណរគុណដល់សមជិកឌីហ្វុនប៉ាមទាំងអស់។

សមជិកមួយចំនួនពិបាកយល់ក្នុងការអនុវត្តន៍(CLM)

បន្តក្នុងការអនុវត្តន៍លីងបន្ថែម

គ្មាន

កៅ សារិទ្ធ


បញ្ជី វត្តមាន៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

អ្នកចូលរួមពាក់ព័ន្ធ៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ