ព័ត៌មានលម្អិត

យុទ្ធនាការកិច្ចគាំពារសង្គម (Social Forum)
អូរអំបិល/សិរីសោភ័ណ/បន្ទាយមានជ័យ
01-Jun-2023
បង្កើនការយល់ដឹងអំពី កិច្ចគាំពារសង្គម និង ពិភាក្សាលើកដំណើរការនៃការទទួលបានកិច្ចគាំពារសង្គមក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍និងក្រុមប្រឈមមុខខ្ពស់(plHIV និងkps)

នៅថ្ងៃទី1 ខែ មិថុនា ឆ្នាំ2023  ប្រធានក្រុមឌីហ្វុនប៉ាម  ប្រចាំខេត្តបន្ទាយមានជ័យ  បានរៀបចំកិច្ចប្រជុំ  ស្តីអំពី កិច្ចគាំពារសង្គម។   ក្នុងគោលបំណង  បង្កើនការយល់ដឹងអំពីកិច្ចគាំពារសង្គម  និង   ពិភាក្សាលើកដំណើរការនៃការទទួលបានកិច្ចគាំពារសង្គមក្នុងចំណោមអ្នករស់នៅជាមួយមេរោគអេដស៍និងក្រុមប្រឈមមុខខ្ពស់(plHIV  និង kps)។ ជាកិច្ចចាប់ផ្តើមបន្ទាប់អំពីសមាជិកមកជួបជុំគ្នានិងចុះវត្តមានរួចរាល់មក MC បានអញ្ជើញលោក ទឹម វរ៉ា  នាយកប្រតិបត្តិ  អង្គការHACC ឡើងមកមានមតិចំណាប់អារម្មណ៍ និងសួរសុខទុក្ខដល់ក្រុមប្រឈមមុខខ្ពស់និងអ្នករស់នៅជាមួយមេរោគអេដស៍។ ប្រាប់អំពីគោលបំណងនៃកិច្ចប្រជុំនេះដើម្បីអោយkpsយល់ដឹងអោយកាន់តែច្បាស់អំពីការប្រើប្រាស់នៃប័ណ្ណមូនិធិសមធរ និងផលប្រយោជន៍នៃប័ណ្ណ បសស។ហើយសូមអោយkpsដែលបានចូលរួមប្រជុំនេះជួយផ្សព្វផ្សាយបន្ថែមទៅក្នុងសហគមន៍ឬមិត្តភក្តិអោយយល់ដឹងនៃការប្រើប្រាស់ប័ណ្ណមូនិធិសមធរ។លោកទឹម វរ៉ា  បន្តទៀតថា ចង់បានបញ្ហាទាក់ទងនឹងប័ណ្ណមូនិធិសមធរ ដើម្បីយកទៅដោះស្រាយជាមួយ ឯកឧត្តម អៀង ម៉ូលី   លោកបានដោះស្រាយហើយមានក្រុមមេធាវី សម្រាប់ជួយ ដោយក្រុមយើងចែករំលែកពត៌មាន សុំអរគុណដល់សម្តេច ហ៊ុន សែន  ដែលបានជួយផ្តល់ប័ណ្ណ បសស ដល់ក្រុមគោលដៅដែលប្រឈមមុខខ្ពស់។បន្តទៀត លោក ឃុន  រតនា ធ្វើកិច្ចបន្ត រួចក៍សួរជាសំនួរទៅ ក្រុមគោលដៅ ដែលបានចូលរួម តើអ្វីទៅជាកិច្ចគាំពារសង្គម ?តើត្រូវជួបបញ្ហាអ្វីខ្លះ ទើបបានប័ណ្ណមូនិធិសមធរ?  ដើម្បីយកបញ្ហាទៅដោះស្រាយជាមួយរដ្ឋាភិបាល។   លោក ឃុន រតនា  បានប្រាប់អំពីកិច្ចគាំពារសង្គម ថា កិច្ចគាំពារសង្គមគឺជាការផ្តល់ជូនឬគាំទ្រនូវជំនួយអ្វីមួយបូករួម តាំងពីការការពារសុវត្ថិភាពដើម្បីនូវការធ្លាក់ចុះនូវប្រាក់ចំណូល។ជាបន្ត អំពីបញ្ហា ដែលមិនបាននូវប័ណ្ណទាល់តែមានប័ណ្ណ បសស និងប័ណ្ណមូនិធិសមធរ។បន្ថែមពីរចំនុចទៀត ជាលទ្ធផលដោះស្រាយ បសសថ្មីគឺពណ៌លឿង សម្រាប់ជួយដល់សមជិកក្រៅប្រព័ន្ធ បានតែស្រី្តបំរើសេវាកំសាន្តដែលទទួលប្រាក់ខែទេ។ប័ណ្ណក្រីក្រ រាជរដ្ឋាភិបាលផ្តល់ជូនអ្នករស់នៅជាមួយមេរោគអេដស៍ ដោយជាលក្ខណះបុគ្គល ប័ណ្ណក្រីក្របានមួយជីវិត។សម្រាប់ប័ណ្ណគ្រួសារក្រីក្របានរយះពេល3ឆ្នាំទេ សរុបឡើងប័ណ្ណមាន2ពណ៌ ពណ៌ខៀវ  និង ពណ៌លឿង។ចំណែកអ្នករស់នៅជាមួយមេរោគអេដស៍បានប័ណ្ណមួយជីវិត ។បន្ទាប់មកក៍មានសមាជិកនៃអង្គប្រជុំ បានសួរជាចំងល់អំពី ប័ណ្ណ បសស ថាតើ ស្រ្តីឯករាជអាចទទួលបានប័ណ្ណ បសស បានដែរឬទេ? សម្រាប់ស្រ្តីឯករាជគឺមិនអាចទទួលបានប័ណ្ណ បសស បានទេ។ជាចុង ក្រោយ លោក ទឹម  វរ៉ា  នាយកប្រតិបត្តិអង្គការHACC  មានប្រសាសន៍ថា  សុំអោយក្រុមយើងជួយផ្សព្វផ្សាយដល់សហគមន៍យើងអោយបានយល់ដឹងនៅពេលក្រុមគ្នាយើងមានបញ្ហា។ថ្លែងអំណរគុណសមាជិកចូលរួមប្រជុំ និងបិទកម្មវិធីថតរូបជុំគ្នា ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំនេះ។

ព្រួយបារម្ភណ៍ក្រែងរៀបចំទៅខុសឆ្គង

សូមអោយមានកម្មវិធីនេះបន្តទៀត

កៅ សារិទ្ធ


បញ្ជី វត្តមាន៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ

អ្នកចូលរួមពាក់ព័ន្ធ៖

ល.រ ឈ្មោះ ភេទ តំណាង ស្ថាប័ន អាសយដ្ឋាន លេខទូរស័ព្ទ