ឆ្នាំ 2024 ខែកក្កដាថ្ងៃទី 5 ម៉ោង 8:00 ព្រឹកនៅផ្ទះរបស់សមាជិកលោកញ័រចាន់ថេន បានប្រារព្ធធ្វើការប្រជុំប្រចាំត្រីមាសទី 3 ប្រចាំឆ្នាំ 2024 ទទួលបាននូវលទ្ធផលដូចខាងក្រោម។ មួយតំណាងស្ត្រីធ្វើការនៅតាមគ្រឹះស្ថានសេវាកម្សាន្តមួយនាក់ ពីរតំណាងអ្នករងគ្រោះដោយសារធាតុញៀនមួយនាក់ តំណាងបុរសស្រឡាញ់បុរស msm 1 នាក់ តំណាង PLHIV មួយនាក់ លោកស្រីអ៊ំឃឿនបានធ្វើការបង្ហាញពីការងារដែលត្រូវចុះអនុវត្តនៅក្នុងសហគមន៍ជាចម្បងគឺការចុះស៊ែលីងនិងរបាយការណ៍ចុះប្រមូលព័ត៌មាន CLM នឹង លក្ខន្តិកះចងក្រងសមាជិកសម្រាប់វេទិកាឌីហ្វុនតាមហ្នឹងបណ្ដាញ ដើម្បីប្រមូលព័ត៌មានត្រឡប់និងជួយសម្រួលដល់ក្រុមប្រឈមមុខខ្ពស់ រាល់ពួកគាត់មានបញ្ហា ដែលអាចជួយរើសក៏រកដំណោះស្រាយជូនពួកគាត់បាន។
ក្នុងផែនការសកម្មភាពមិនទាន់បានរលូននៅឡើយសមាជិកម្នាក់ៗការចុះអនុវត្តនៅមានកម្រិត សមាជិកមិនទាន់បានយល់ពីការងារឲ្យច្បាស់លាស់នៅឡើយខ្វះជំនាញក្នុងការទំនាក់ទំនង ខ្វះជំនាញនិងការសម្របសម្រួល សមាជិកមិនទាន់ស្គាល់ពីតួនាទីនិងការងារឲ្យបានច្បាស់លាស់នៅឡើយទេគាត់និយាយថាប្រាក់ឧបត្ថម្ភប៉ុណ្ណឹងការងារច្រើន។
ខ្ញុំនឹងព្យាយាមផ្ដល់ប្រឹក្សានិងលើកទឹកចិត្តដល់សមាជិកក្រុមរបស់នាងខ្ញុំនិងខិតខំទំនាក់ទំនងនៅក្នុងសហគមន៍និងស្ថាប័នពាក់ព័ន្ធនិងលើកផែនការបន្តដើម្បីចុះអនុវត្តការងារបន្ត
.សមាជិកក្រុមសុំជាអាវនិងកាតសម្គាល់ខ្លួន សុំឱ្យថ្នាក់លើផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ក្រុមសមាជិក សុំឱ្យមានកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធនឹងម្ចាស់សេវានានា
ល.រ | ឈ្មោះ | ភេទ | តំណាង | ស្ថាប័ន | អាសយដ្ឋាន | លេខទូរស័ព្ទ |
---|
ល.រ | ឈ្មោះ | ភេទ | តំណាង | ស្ថាប័ន | អាសយដ្ឋាន | លេខទូរស័ព្ទ |
---|