ជាកិច្ចចាប់ផ្តើមលោកគង់ ប៊ុនថន ជាអ្នកកាន់កម្មវិធីបានប្រកាសគោរពអញ្ចើញគណៈធិបតីទាំង ០៥រូប ឡើងមកកាន់លើវេទិកា បន្ទាប់មកលោកបានអញ្ចើញគណៈធិបតីចំនួន០៣ រូបឡើងចំណាប់អារម្មណ៍ និងប្រកាសបើកកម្មវិធី ។
១.អ្នកស្រីអ៊ុក សុម៉ាល័យ ជាប្រធានហ្វុនប៉ាមតំណាងអោយ EW.net ថ្ងៃនេះតាំងនាមអោយអង្គការ HACCសូមថ្លែងអំណរគុណទៅដល់សមាជិកបណ្តាញ គណៈធិបតី ជាពិសេសសហគមន៍ PLHIV and KPs ដែលបានចូលរួមវេទិកា ថ្ងៃនេះរៀបចំវេទិកានេះឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីកិច្ចគាំពារសង្គម និងលើកកម្ពស់ការយល់ដឹងដល់PLHIV and KPs ក្នុងការទទួលបានកិច្ចគាំពារសង្គម ។ កិច្ចគាំពារសង្គមមានប្រព័ន្ធ២ ១.ប្រព័ន្ធរបបសន្តិសុខសង្គម សម្រាប់អ្នកមានមុខរបរ និងធ្វើការនៅក្នុងស្ថាប័ន ២.ប្រព័ន្ធជំនួយសង្គម សម្រាប់ប្រជាជនអ្នកមានជីវភាពខ្វះខាត និងក្រីក្រ ។
២.លោកកេត ភិរិន តំណាងមន្ទីរផែនការ បានប្រាប់យ៉ាងច្បាស់ៗទាក់ទងពីយន្តការឬដំណើរការនៃការធ្វើ ID POOL និងនិតិវិធីនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាពិសេសលក្ខខណ្ឌដែលត្រូវធ្វើ ID POOL មានដូចជាសៀវភៅគ្រួសារ/ស្នាក់នៅ និង ID card ។
៣.លោកកែវ សាមឿន តំណាងចៅសង្កាត់ច្បារអំពៅរ២ សូមអោយអ្នកចូលរួមទាំងអស់គ្នារស់នៅស្អាត ហូបស្អាត និងធ្វើអនាម័យអោយបានជាប្រចាំ ដើម្បីសុខភាពល្អ ថ្ងៃនេះដែលជាថ្ងៃដែលល្អសម្រាប់បងប្អូនដែលបានចូលរួមវេទិកាកិច្ចគាំពារសង្គម និងសូមប្រកាសបើកកម្មវិធិនៃវេទិកា ។
.ជាកិច្ចបន្ទាប់ជាវេទិកាពិភាក្សាសម្រាប់អ្នកចូលរួមដែលមានបញ្ហា/ឧបសគ្គ ទាក់ទងពីការទទួលបានប័ណ្ណសមធម៌/ប័ណ្ណក្រីក្រ ។
*សំនួរ៖
១.ខ្ញុំបានបាត់ ID card រយះពេលជាយូរឆ្នាំមកហើយ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅទីតាំងដែលខ្ញុំកំពុងរស់នៅ បន្ទាប់មកខ្ញុំបានមករស់នៅសង្កាត់ច្បារអំពៅ០២ រួចខ្ញុំបានយកពាក្យបណ្តឹងដែលបានប្តឹងពីមុនទៅដាក់នៅប៉ុស្តិ៍ច្បារអំពៅ០២ អស់រយះពេល ០៣ឆ្នាំហើយ នៅពេលខ្ញុំទៅសួរនៅប៉ុស្តិ៍ច្បារអំពៅ០២ គាត់ថាថ្ងៃនេះថ្ងៃនោះ ឯកសាររកមិនឃើញ ។
២.ខ្ញុំពីមុនធ្លាប់មាន ID POOL ជាមួយប្តីមុន ហើយគាត់បានយក ID POOL ទៅបាត់ អីឡូវខ្ញុំមានប្តីក្រោយមានកូន០១ ជិតបានមួយខួបហើយ និងមានបន្ទុកកូនជាមួយប្តីមុនចំនួន០៥ នាក់ តើខ្ញុំអាចសុំធ្វើ ID POOL បានដែលឬទេ ?
៣.ខ្ញុំមានចៅចំនួន០៣ នាក់ ឳពុកម្តាយវាបានលែងល
ៈគ្នាហើយបានចាកចេញទៅឆ្ងាយ វាជិតដល់អាយុចូលសាលាខ្ញុំសូមស្នើសុំធ្វើលិខិតបញ្ចាក់កំណើតបានដែលអត់ ?
៤.ខ្ញុំធ្លាប់សម្ភាសន៍ ID POOL មិនជាប់តើអាចសម្ភាសន៍ម្តងទៀតបានអត់ ?
*ចម្លើយរបស់គណៈធិបតីទាំង ០៣រូបដែលអញ្ចើញមកពីមន្ទីរផែនការ សង្កាត់ច្បារអំពៅ០២ និងប៉ុស្តិ៍ច្បារអំពៅ០២ ។
អ្នកស្រីបានអរគុណដល់គណៈធិបតីទាំង០៤ រូប ដែលបានចូលរួម និងសហការជាមួយខាងហ្វុនប៉ាម និង ឌីហ្វុនប៉ាមក្នុងការរៀបចំវេទិកានេះឡើង ជាពិសេសបងប្អូនសហគមន៍យើងអ្នកដែលគាត់ពិតជាក្រមែនសូមទៅដាក់ពាក្យសុំនៅសង្កាត់ ។កម្មវិធីត្រូវបានបញ្ចប់នៅម៉ោង ១១”០០នាទីព្រឹកប្រកបដោយរីករាយ និងស្នាមញញឹម អ្នកចូលរួមទាំងអស់មានចំនួន៥៩ នាក់ អ្នកដែលមាន ID POOL ចំនួន១២ នាក់ សរុបទាំងអស់វាគ្មិនទទួលបានថវិកាក្នុងម្នាក់ ១៤$. ក្រុមប្រឈមទាំង៥ក្នុងមួយនាក់ទទួលបានថវិកា ៥$ ។
១.គណៈធិបតីបានអញ្ចើញមកមុន អ្នកចូលរួមមកយឺត
២.មានប្រជាជនទូទៅគាត់សុំចូលរួមវេទិកាផងដែរ
សូមអរគុណដល់គណៈធិបតីទាំង០៤ រូបដែលបានចូលរួម និងបានដោះស្រាយនូវបញ្ហា/ឧបសគ្គ ដែលសហគមន៍បានលើកឡើង
ល.រ | ឈ្មោះ | ភេទ | តំណាង | ស្ថាប័ន | អាសយដ្ឋាន | លេខទូរស័ព្ទ |
---|
ល.រ | ឈ្មោះ | ភេទ | តំណាង | ស្ថាប័ន | អាសយដ្ឋាន | លេខទូរស័ព្ទ |
---|